
ភាពស្រស់ស្អាតរបស់មាន់ស៊ីលកី (Micro Silkie) ដែលមានរោមក្រញ៉ាងរាងមូលហើយមានពណ៍ស្អាត់ផ្សេងៗពីគ្នា អាចធ្វើអោយអ្នកដែលមិនធ្លាប់ស្គាល់ប្រភេទមាន់នេះមានការផ្លែកអារម្មណ៍និងចាប់ចិត្តទៅលើរូបរាង្កវា ហើយយកវាមកចិញ្ជឹមលំអរផ្ទះ។ មិនត្រឹមតែប៉ុនណ្ណោះ មាន់ស៊ីលកី ក៍មានប្រភេទអំបូរដែលយើងហៅថាជាខ្សែរស្រលាញ់ពូជស្រដៀងគ្នានេះជាច្រើនប្រភេទផងដែរ ហើយអាចយកមកចិញ្ជឹមនៅផ្ទះដើម្បីលំអរតាមសួន និងទីធ្លាក្នុងផ្ទះថែមទៀតផង។
មាន់មីក្រូស៊ីលកី(Micro Silkie)ជាប្រភេទមាន់មានស្រស់ស្អាត ចិញ្ជឹមជាការកំសាន្ត គេមិននិយមចីញ្ជឹមវាដើម្បីយកសាច់បរិភោគ ឬយកពងទេ។ លក្ខណៈដ៏ស្រស់ស្អាតនៃពូជមាន់នេះគឺ វាមានរាងមូល រោមបះជ្រោងទន់ដូចសំលី កន្ទុយបះឡើងលើ មើលពីចំហៀងរាង្កដូចបេះដូង៕ តាមពណ៍ជាតិមាន់ស៊ីលកី មានរោម4បែបនិងពណ៍ចាប់ពីពណ៍ ស ប្រផេះ ត្នោត ប្រភេទរោមមួយពណ៍ និងរោមពណ៌ចម្រុះ។





ទ្រុងត្រូវស្អាតនិងមានអនាម័យល្អ ការពារពីសត្វពស់ឬសត្វផ្សេងៗមកចូល
មុនចិញ្ជឹមមាន់ប្រភេទនេះត្រូសិក្សាពីនិស័យ្យរបស់វាជាមុន
អាហារសម្រាប់មាន់ស៊ីលកីគួរអោយអាហារការ៉ុងដែលមានលក់នៅតាមទីផ្សារសំរាប់កូនមាន់ទើបនឹងញ៉ាស់ជាពីសេសអាហារដែលមានប្រូតេអ៊ិនច្រើន ព្រោះអីមាន់ប្រភេទនេះត្រូវការប្រូតេអ៊ិនខ្ពស់ដើម្បីជំនួយដល់រោមរបស់វា ហើយត្រូវផ្លល់វីតាមីនជំនួយរោមដល់វាផងដែរ ក៍ដូចជាកាលស្យូម។ ពេលដែលទិញវាយកទៅចិញ្ជឹមតំរូវអោយក្រុងវាទុកក្នុងទ្រុងរយះពេល3ខែមុននឹងប្រលែងវាអោយចុះដី។ អាយុចាប់ពី4ខែឡើងទៅត្រូវឧស្សាហរណ៍ងូចទឹកអោយវា យ៉ាងហោចណស់ 2អាទិត្យម្ដង។ បើខែភ្លៀងមិនបានងូចទេ។
ក្រៅពីអំបូរមាន់ស៊ីលកីក៍មានប្រភេទមាន់ផ្សេៗទៀតផងដែរគួរយកមកចិញ្ជឹមលំអ

ពូជមាន់ប៉ូឡូញ (Polish Chicken) ជាមាន់ដ៏ស្រស់ស្អាតមួយផ្សេងទៀតដែលមានរោមបះ


ពូជមាន់(Brahma) អំបូរមាន់ទួគីដែលមានមាឌធំ និងមានរោមនៅលើជើងរបស់វា ដើម្បីបងា្ករជំងឺផ្តាសាយយោងទៅតាមអាកាសធាតុនៃប្រភពកន្លែងកំណើតដើម នៅពេលមកដល់តំបន់ត្រូពេជទំហំកាន់តែតូចជាងមុនដោយសារតែអាកាសធាតុក្តៅ។

ពូជមាន់ (Onagadori) មាន់កន្ទុយវែងរបស់ជប៉ុន គួរចិញ្ចឹមតែក្នុង ១ក្បាល ក្នុងមួយទ្រុង។ ហើយគួរតែមានបង្គងដើម្បីអោយទំឈរនិងទុកកន្ទុយ កន្ទុយរបស់វានឹងវែងល្អឆើតឆាយ។

ពូជ(Wyandotte) រាជនីមាន់យកពងមានប្រភពមកពីអគ្លេស

No comments:
Post a Comment