នៅពេលដាំបន្លែត្រូវស្វែងយល់អំពីអំបូររបស់វាអោយបានច្បាស់លាស់ជាមុនព្រោះ ដោយសារតែមានបន្លែជាច្រើនដែលជាបន្លែឬរុក្ខជាតិដែលប្រឆាំងនឹងគ្នា។ ប្រភេទបន្លែខ្លះគួរតែដាំឱ្យឆ្ងាយពីគ្នា ព្រោះថាបើពួកវាដាំនៅជិតគ្នា ពួកវាអាចនឹងបំផ្លាញគ្ទាទៅវិញទៅមកបាន។ បន្លែអាន់តូស្យូស (Bad Companion Planting) នៅពេលដែលគេដាំវាជិតគ្នាអាចធ្វើឱ្យរុក្ខជាតិផ្សេងទៀតមិនសូវលូតលាស់បានល្អ ឬមិនសូវអោយផល ព្រោះវាជាប្រភេទរុក្ខជាតិដែលមានសត្រូវរួមដូចគ្នា ដូចជា ការដាំសណ្ដែកកូរ ត្រប់ ម្ទេស និងត្រសក់នៅក្នុងតំបន់តែមួយនឹងបណ្ដាលឱ្យសត្វល្អិតបំផ្លាញបន្លែយ៉ាងងាយស្រួល។ ដំណោះស្រាយចំពោះបញ្ហារនេះវិញត្រូវបានប្រើដោយការដាំរុក្ខជាតិផ្សេងទៀតដាក់នៅចន្លោះរុក្ខជាតិទាំងនោះ ឬបំបែករងអោយដាច់ដោយឡែកពីគ្នាយ៉ាងតិច ៥០ សង្ទីម៉ែត្រ។ មិនត្រឹមតែរុក្ខជាតិ(Bad Companion Planting)ណ្ណោះទេ នៅមានរុក្ខជាតិ(Good Companion Planting)ទៀតជាជំរើសក្នុងការបង្កើនប្រព័ន្ធអេកូឡូស៊ីដើម្បីរៀបចំសួនបន្លែអោយបានល្អថែមទៀតផងដូចជាការដាំខ្ទឹមនិងដើមជីរួមគ្នាជាមួយសាឡាត់ ខាត់ណា ស្ពៃតឿ និងស្ពៃប្រភេទក្ដោបនឹងជួយកំចាត់សត្វល្អិតសត្រូវរុក្ខជាតិបានផងដែរ។