Pages

Thursday, October 1, 2020

មាន់ខ្មៅ (Silkie) និង មាន់លំអផ្សេងទៀត

 



ភាពស្រស់ស្អាតរបស់មាន់ស៊ីលកី (Micro Silkie) ដែលមានរោមក្រញ៉ាងរាងមូលហើយមានពណ៍ស្អាត់ផ្សេងៗពីគ្នា អាចធ្វើអោយអ្នកដែលមិនធ្លាប់ស្គាល់ប្រភេទមាន់នេះមានការផ្លែកអារម្មណ៍និងចាប់ចិត្តទៅលើរូបរាង្កវា ហើយយកវាមកចិញ្ជឹមលំអរផ្ទះ។ មិនត្រឹមតែប៉ុនណ្ណោះ មាន់ស៊ីលកី ក៍មានប្រភេទអំបូរដែលយើងហៅថាជាខ្សែរស្រលាញ់ពូជស្រដៀងគ្នានេះជាច្រើនប្រភេទផងដែរ ហើយអាចយកមកចិញ្ជឹមនៅផ្ទះដើម្បីលំអរតាមសួន និងទីធ្លាក្នុងផ្ទះថែមទៀតផង។

មាន់មីក្រូស៊ីលកី(Micro Silkie)ជាប្រភេទមាន់មានស្រស់ស្អាត ចិញ្ជឹមជាការកំសាន្ត គេមិននិយមចីញ្ជឹមវាដើម្បីយកសាច់បរិភោគ ឬយកពងទេ។ លក្ខណៈដ៏ស្រស់ស្អាតនៃពូជមាន់នេះគឺ វាមានរាងមូល រោមបះជ្រោងទន់ដូចសំលី កន្ទុយបះឡើងលើ មើលពីចំហៀងរាង្កដូចបេះដូង៕​ តាមពណ៍ជាតិមាន់ស៊ីលកី មានរោម4បែបនិងពណ៍ចាប់ពីពណ៍ ស ប្រផេះ ត្នោត ប្រភេទរោមមួយពណ៍ និងរោមពណ៌ចម្រុះ។
    "ធម្មជាតិរបស់មាន់ស៊ីលកីមិនចូលចិត្តកន្លែងដែលមានសំណើមទេ អាកាសធាតុ​ក្តៅ អាកាសធាតុ​ត្រជាក់អាចរស់នៅបាន ប៉ុន្តែត្រូវប្រយ័ត្នកុំអោយមានសំណើមក្នុងក្លែងចិញ្ជឹមព្រោះអីរោមថ្មីៗរបស់វាមិនងាយស្ងួតពេលសើម ថែមទាំងបង្ករជាមេរោគ បើសើមត្រូវប្រញ៉ាប់ជូតឬផ្លុំអោយស្ងួត រោមវាស្អាតបំផុតពេលខែរងា បើចង់អោយរោមវាស្អាតដូចនៅប្រទេសគេ ត្រូវចញ្ជឹមនៅកន្លែងដែលត្រជាក់"៕
    "អាយុកាលល្អបំផុតរបស់សត្វមាន់ដើម្បីយកមកចិញ្ជឹមគឺអាយុចាប់ពី1ខែ ហើយអាយុពេញវ័យដែលត្រៀមនឹងរកឈ្មោលគឺអាយុចាប់ពី 7-8ខែ។ ប៉ុន្តែបន្ទាប់ពីរកឈ្លើលអោយមាន់មេត្រូវបាត់បង់ទ្រង់ទ្រាយរោមរបស់វាដោយសារតែឈ្លោលជាន់ពីលើខ្នងមាន់មេហើយចឹករោមធ្វើអោយរោមរបស់ជ្រុះហើយបាត់បង់ទ្រង់ទ្រាយដើម។ ប្រភេទមាន់នេះបើមិនមានឈ្លោលជាន់ទេនៅតែមានពងធម្មតាតែពង1ថ្ងៃខាន1មួយថ្ងៃព្រោះជាធម្មជាតិរបស់វាគ្រាន់ចំនួនពងមានចំនួនតិចមិនដូចពូជមាន់ទូទៅ"


ទ្រុងត្រូវស្អាតនិងមានអនាម័យល្អ ការពារពីសត្វពស់ឬសត្វផ្សេងៗមកចូល

មុនចិញ្ជឹមមាន់ប្រភេទនេះត្រូសិក្សាពីនិស័យ្យរបស់វាជាមុន

    អាហារសម្រាប់មាន់ស៊ីលកីគួរអោយអាហារការ៉ុងដែលមានលក់នៅតាមទីផ្សារសំរាប់កូនមាន់ទើបនឹងញ៉ាស់ជាពីសេសអាហារដែលមានប្រូតេអ៊ិនច្រើន ព្រោះអីមាន់ប្រភេទនេះត្រូវការប្រូតេអ៊ិនខ្ពស់ដើម្បីជំនួយដល់រោមរបស់វា ហើយត្រូវផ្លល់វីតាមីនជំនួយរោមដល់វាផងដែរ ក៍ដូចជាកាលស្យូម។ ពេលដែលទិញវាយកទៅចិញ្ជឹមតំរូវអោយក្រុងវាទុកក្នុងទ្រុងរយះពេល3ខែមុននឹងប្រលែងវាអោយចុះដី។ អាយុចាប់ពី4ខែឡើងទៅត្រូវឧស្សាហរណ៍ងូចទឹកអោយវា យ៉ាងហោចណស់ 2អាទិត្យម្ដង។ បើខែភ្លៀងមិនបានងូចទេ។

ក្រៅពីអំបូរមាន់ស៊ីលកីក៍មានប្រភេទមាន់ផ្សេៗទៀតផងដែរគួរយកមកចិញ្ជឹមលំអ

​​​​    ពូជមាន់ប៉ូឡូញ (Polish Chicken) ជាមាន់ដ៏ស្រស់ស្អាតមួយផ្សេងទៀតដែលមានរោមបះ


មាន់ (Barred Plymouth Rock) មានប្រភពដើមមកពី ម៉ាសាឈូសេត សហរដ្ឋអាមេរិចជាពូជមាន់អោយពងធំល្អហើយផ្តល់ពងជារាងរាល់ថ្ងៃ។​

ពូជមាន់(Brahma) អំបូរមាន់ទួគីដែលមានមាឌធំ និងមានរោមនៅលើជើងរបស់វា ដើម្បីបងា្ករជំងឺផ្តាសាយយោងទៅតាមអាកាសធាតុនៃប្រភពកន្លែងកំណើតដើម នៅពេលមកដល់តំបន់ត្រូពេជទំហំកាន់តែតូចជាងមុនដោយសារតែអាកាសធាតុក្តៅ។

ពូជមាន់ (Onagadori) មាន់កន្ទុយវែងរបស់ជប៉ុន គួរចិញ្ចឹមតែក្នុង ១ក្បាល ក្នុងមួយទ្រុង។ ហើយគួរតែមានបង្គងដើម្បីអោយទំឈរនិងទុកកន្ទុយ កន្ទុយរបស់វានឹងវែងល្អឆើតឆាយ។ 

ពូជ(Wyandotte) រាជនីមាន់យកពងមានប្រភពមកពីអគ្លេស

ពូជមាន់ (Mini Cochin) មាន់មានរូបរាងតូចមានពណ៌ចម្រុះស្រស់ស្អាត

















Wednesday, September 2, 2020

ដាំបន្លែទាំងនេះគួរតែឃ្លាតឆ្ងាយពីគ្នា!(Bad Companion Planting)


នៅពេលដាំបន្លែត្រូវស្វែងយល់អំពីអំបូររបស់វាអោយបានច្បាស់លាស់ជាមុនព្រោះ ដោយសារតែមានបន្លែជាច្រើនដែលជាបន្លែឬរុក្ខជាតិដែលប្រឆាំងនឹងគ្នា។ ប្រភេទបន្លែខ្លះគួរតែដាំឱ្យឆ្ងាយពីគ្នា ព្រោះថាបើពួកវាដាំនៅជិតគ្នា ពួកវាអាចនឹងបំផ្លាញគ្ទាទៅវិញទៅមកបាន។ បន្លែអាន់តូស្យូស (Bad Companion Planting) នៅពេលដែលគេដាំវាជិតគ្នាអាចធ្វើឱ្យរុក្ខជាតិផ្សេងទៀតមិនសូវលូតលាស់បានល្អ ឬមិនសូវអោយផល ព្រោះវាជាប្រភេទរុក្ខជាតិដែលមានសត្រូវរួមដូចគ្នា ដូចជា ការដាំសណ្ដែកកូរ ត្រប់ ម្ទេស និងត្រសក់នៅក្នុងតំបន់តែមួយនឹងបណ្ដាលឱ្យសត្វល្អិតបំផ្លាញបន្លែយ៉ាងងាយស្រួល។ ដំណោះស្រាយចំពោះបញ្ហារនេះវិញត្រូវបានប្រើដោយការដាំរុក្ខជាតិផ្សេងទៀតដាក់នៅចន្លោះរុក្ខជាតិទាំងនោះ ឬបំបែករងអោយដាច់ដោយឡែកពីគ្នាយ៉ាងតិច ៥០ សង្ទីម៉ែត្រ។ មិនត្រឹមតែរុក្ខជាតិ(Bad Companion Planting)ណ្ណោះទេ នៅមានរុក្ខជាតិ(Good Companion Planting)ទៀតជាជំរើសក្នុងការបង្កើនប្រព័ន្ធអេកូឡូស៊ីដើម្បីរៀបចំសួនបន្លែអោយបានល្អថែមទៀតផងដូចជាការដាំខ្ទឹមនិងដើមជីរួមគ្នាជាមួយសាឡាត់ ខាត់ណា ស្ពៃតឿ និងស្ពៃប្រភេទក្ដោបនឹងជួយកំចាត់សត្វល្អិតសត្រូវរុក្ខជាតិបានផងដែរ។







Thursday, August 27, 2020

ប្រភេទបន្លែរដែលគួរតែដាំក្នុងរងតែមួយជាគូនឹងគ្នា(Good Companion Planting)


 ហេតុអ្វីបានជាបន្លែខ្លះត្រូវដាំឱ្យជិតគ្នាហើយប្រភេទប្រភេទខ្លះទៀតគួរតែត្រូវបានដាំឱ្យឆ្ងាយពីគ្នាទៅវិញ? ការស្រាវជ្រាវនៅបរទេសបានសាកល្បងដាំបន្លែដែលត្រូវបានផ្គូរផ្គងអោយមានការដាំជាមួយគ្នានិងជាម្លប់សម្រាប់គ្នាទៅវិញទៅមក ជួយកំចាត់សត្វល្អិតចង្រៃគ្នាទៅវិញទៅមក ហើយមិនប្រជែងដណ្ដើមសារធាតុចិញ្ចឺមពីដីជាមួយគ្នាទេថែមទាំងជួយបង្កើនផលបានច្រើន។ នៅពេលដាំដុះនៅក្នុងរងតែមួយវាក៏បង្កើតអោយមានជីវះចម្រុះដ៏ល្អនៅក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ។